ថ្មី! ថ្មី! Suzuki Let’s និង Smash 2018 ចេញថ្មីហើយ (មានវីដេអូ)

ភ្នំពេញ៖ Suzuki Let’s ជាប្រភេទម៉ូតូលេខអូតូ ។ ម៉ូដែលថ្មី២០១៨ របស់ Suzuki Let’s  ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាងម៉ូដែលចាស់ ។ Let’s ម៉ូដែលថ្មីមាន៣ពណ៌សំរាប់ជ្រើសរើស តែមថ្មីប្លែក ផ្ទៃចង្កៀងមុខបន្ថែមពណ៌ខៀវ និង ឡូហ្គូផុស FI ប្រភេទ 3D កែបប្រភេទស្បែករចនាពីរពណ៌ ។ តោះ! កុំនៅយូរ ប្រញាប់មើលរូបពិតទាំងអស់គ្នា និងទស្សនាស្ពត Video ឥឡូវនេះ !
ចំនែកឯ Suzuki Smash វិញ ជាម៉ូដែលចង្កឹះលេខ ដែលមានការពេញនិយមប្រើប្រាស់ច្រើន ទាំងទីក្រុង និងតាមបណ្តាខេត្តនានា ដោយហេតុថាម៉ូដែលនេះមើលទៅទាក់ទាញ រាងស្តើងធ្វើឲ្យតួម៉ូតូទាំងមូល ស្រាល សន្សំសំចៃប្រេង កំលាំង១១៣សេសេ ធ្វើឲ្យម៉ាស៊ីនខ្លាំងមានលំនឹង ចំណុះធុងសាំងធំរហូតដល់ ៤.៥លីត្រ ធ្វើឲ្យការបើកបរ ប្រកបដោយភាពរីករាយ មិនបារម្មណ៏ពីការអស់សាំង ។ ជាមួយម៉ូដែលថ្មីឆ្នាំ ២០១៨ នឹងធ្វើឲ្យ Suzuki Smash កាន់តែល្បី កាន់តែទាក់ទាញ កាន់តែពេញនិយម ជាមួយការរចនាតែមថ្មី ស្រស់ស្អាត កុងទ័រកែប្រែថ្មីងាយស្រួលមើលទិន្នន័យ។ ពិសេសនោះ Suzuki Smash ម៉ូដែលថ្មី 2018 រចនាឡើងដោយមាន ពីរពណ៌ ឬហៅថា Two-Tone Color។ ចំណែកឯកែបវិញ ក៏មានពីរពណ៌ដែរ ។ តោះ!ទៅមើលទាំងអស់គ្នា!
 ប្រភព៖https://www.khmerload.com/news/66741

Comments