ភ្នំពេញ៖ បុរសជនជាតិចិន
និងស្ត្រីខ្មែរចំនួន៤០នាក់ដែលស៊ីឈ្នួលពផ្ទៃពោះឲ្យជនជាិតចិន
ក៏ត្រូវសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាប និងឃាត់ខ្លួន កាលពីវេលាម៉ោង៧
និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងវីឡាលេខ 2A និងវីឡាលេខ 9A
ស្ថិតក្នុងក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា មុនពេលឈានដល់ការបង្ក្រាប និងឃាត់ខ្លួននោះ សមត្ថកិច្ចជំនាញបានទទួលព័ត៌មានមកថានៅទីតាំងខាងលើ មានបុរសជាជនជាតិចិន និងស្ដ្រីខ្មែរជាច្រើននាក់បានចាក់មេជីវិតចូលទៅក្នុងប្រដាប់ភេទ ដើម្បីស៊ីឈ្នួលពពោះឲ្យបុរសជនជាតិចិន ដោយខុសច្បាប់។ បន្ទាប់ពីស៊ើបដឹងពីករណីនេះ ទើបនៅវេលាខាងលើ សមត្ថកិច្ចចម្រុះបានចុះទៅបង្ក្រាប និងឃាត់ខ្លួនស្រ្ដីខ្មែរដែលកំពុងពពោះសរុបចំនួន៤០នាក់។
មន្ត្រីនគរបាលដដែល បានបន្តថា នៅក្នុងប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងនគរបាលខណ្ឌឫស្សីកែវ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌឫស្សីកែវ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ក្រោមការសម្របសម្រួលពីលោកកួច គឹមទ្បុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល នៃប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤០នាក់ ក្នុងមានមេខ្លោងជនជាតិម្នាក់ ឈ្មោះ LlU QlANG អាយុ៤៩ឆ្នាំ និងស្ត្រីខ្មែរដែលស៊ីឈ្នួលពផ្ទៃពោះចំនួន៣៧នាក់ រួមនឹងមេការចំនួន២នាក់ទៀត។ ក្រៅឃាត់ខ្លួនមនុស្សពាក់ព័ន្ធទាំង៤០នាក់នេះ សមត្ថកិច្ចក៏ដកហូតបានយានយន្តចំនួន៣គ្រឿង រួមមាន រថយន្តម៉ាក Lexus-470 មួយគ្រឿង រថយន្ត ម៉ាកសាំងយ៉ុង និងម៉ូតូ១គ្រឿង។
ក្រោយពេលបង្រ្កាប និងឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនពាក់ព័ន្ធខាងលើទៅកាន់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖http://biz-kh.com/

Comments
Post a Comment